Acts 24

1ប្រាំថ្ងៃក្រោយមក​សម្ដេច​សង្ឃអាណានាសនិង​ពួក​ចាស់ទុំខ្លះ​បាន​មកជាមួយមេធាវីម្នាក់​ឈ្មោះ​ទើទូលុសដែល​បាន​ធ្វើ​ការ​ចោទប្រកាន់​លោក​ប៉ូលនៅមុខ​លោក​អភិបាល 2កាលបាន​កោះហៅ​លោក​ប៉ូល​មក​ហើយ​លោក​ទើទូលុស​ក៏​ចាប់ផ្ដើមចោទប្រកាន់ថា៖ ​«ដោយសារ​ការ​យកចិត្តទុកដាក់​និង​ការ​កែទម្រង់ផ្សេងៗ​របស់​លោកសម្រាប់ជនជាតិនេះ​ទើប​យើង​មាន​សេចក្ដី​សុខសាន្ដបំផុត 3លោក​ភេលីច​ជាទីគោរពអើយ! ​យើង​ខ្ញុំ​សូម​ទទួលស្គាល់ដោយដឹងគុណបំផុត​នៅ​គ្រប់វិស័យនិងគ្រប់​ទី​កន្លែង 4ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរសូមលោកស្ដាប់យើងត្រួសៗដោយ​ក្ដី​អនុគ្រោះ​ផង​ចុះ 5ដ្បិតយើង​បាន​ឃើញ​ថា​បុរសនេះ​ជា​មនុស្ស​ចង្រៃ​ដែល​បាន​បង្កចលាចល​ដល់​ជនជាតិ​យូដាទាំងអស់ពាសពេញពិភពលោកហើយ​ជា​មេដឹកនាំគណៈណាសារ៉ែត 6គាត់ថែម​ទាំងព្យាយាមបង្អាប់បង្អោន​ព្រះ​វិហារ​ទៀត​ផងដូច្នេះ​បានជា​យើង​ចាប់គាត់​[​ហើយ​ផ្ដន្ទាទោស​តាម​គម្ពីរវិន័យ​របស់​យើង 7ប៉ុន្តែមេ​បញ្ជាការ​ឈ្មោះ​លូស៊ា​បាន​នាំ​កង​កម្លាំង​មក​ដណ្ដើម​យក​គាត់​ពី​ដៃ​របស់​យើង​ខ្ញុំ 8ហើយបង្គាប់​ឲ្យ​ពួក​ដើមចោទ​របស់​គាត់​មក​ជួប​លោក​]​សូម​លោក​សាកសួរពីគាត់​ដោយ​ផ្ទាល់ចុះ​នោះ​លោក​អាចដឹងអំពីសេចក្ដីទាំងប៉ុន្មានដែលយើងចោទប្រកាន់គាត់»។ 9ពួកជនជាតិ​យូដាទាំងនោះ​បាន​យល់ព្រមដែរ​ដោយ​បញ្ជាក់ថា​សេចក្ដី​ទាំងនេះ​ពិត​ជាដូច្នេះមែន 10លោកអភិបាល​ក៏​ងក់ក្បាល​ដាក់​លោក​ប៉ូល​ឲ្យ​និយាយ​លោក​ប៉ូល​ក៏​និយាយថា៖ ​«ដោយ​ដឹងថាលោកជាចៅក្រមសម្រាប់ជាតិសាសន៍នេះច្រើនឆ្នាំមកហើយ​ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយ​ការពារចំពោះ​ការ​ចោទប្រកាន់ខ្ញុំនេះយ៉ាងរីករាយ 11លោកអាចដឹងបានថាតាំងពីពេលដែល​ខ្ញុំ​បាន​ឡើងទៅថ្វាយបង្គំនៅ​ក្រុង​យេរូសាឡិម​មក​នោះ​មានរយៈពេលមិនលើសពីដប់ពីរថ្ងៃទេ 12ហើយពួកគេ​មិន​បាន​ឃើញខ្ញុំឈ្លោះប្រកែកជាមួយអ្នកណាម្នាក់នៅក្នុង​ព្រះ​វិហារបង្កចលាចល​ដល់​បណ្ដាជនឡើយទាំងនៅក្នុងសាលាប្រជុំនៅក្នុងក្រុងក្ដី 13ពួកគេក៏​មិនអាច​បង្ហាញ​ភស្ដុតាង​ដល់​លោកអំពី​ករណី​ដែល​ពួកគេ​កំពុង​ចោទប្រកាន់ខ្ញុំនៅពេលនេះបានដែរ 14ប៉ុន្តែខ្ញុំ​សូម​ប្រាប់លោក​អំពី​ការនេះតាមត្រង់ថាយោងតាមមាគ៌ាដែល​ពួកគេ​ហៅថាគណៈខុសឆ្គងនោះគឺ​ខ្ញុំ​បាន​បម្រើព្រះនៃដូនតា​របស់​យើង​ព្រមទាំង​ជឿសេចក្ដីទាំងឡាយស្របតាម​គម្ពីរ​វិន័យនិងសេចក្ដី​ដែល​បាន​ចែងទុកក្នុង​គម្ពីរ​អ្នកនាំព្រះបន្ទូល 15ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់​ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ​គឺ​នឹងមានការរស់ឡើងវិញ​របស់​មនុស្ស​សុចរិតនិង​មនុស្ស​ទុច្ចរិត 16ដោយហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ផ្ទាល់តែងតែខំប្រឹង​ឲ្យ​មានមនសិការ​ឥត​បន្ទោសបាន​ទាំង​នៅ​ចំពោះព្រះជាម្ចាស់និងមនុស្ស​ទាំង​ឡាយជានិច្ច 17ប៉ុន្តែច្រើនឆ្នាំក្រោយមកពេល​ខ្ញុំ​នាំតង្វាយព្រមទាំងជំនួយមកឲ្យជាតិសាសន៍​របស់​ខ្ញុំ 18នៅពេលនោះ​ពួកគេ​ក៏​ឃើញខ្ញុំ​ធ្វើ​ពិធី​ជម្រះកាយនៅក្នុង​ព្រះ​វិហារដោយគ្មានបណ្ដាជនចលាចលឡើយ 19គឺមានតែ​ពួក​ជនជាតិ​យូដាខ្លះដែលមកពី​ស្រុក​អាស៊ី​ប៉ុណ្ណោះ​ហើយ​បើ​ពួកគេ​មានបញ្ហា​អ្វី​មួយទាស់នឹងខ្ញុំ​ពួកគេ​គួរតែ​មក​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ចំពោះមុខលោក 20ក៏​ឲ្យ​អ្នក​ទាំងនេះ​និយាយ​ដោយ​ផ្ទាល់​អំពី​បទល្មើសណាមួយ​ដែល​ពួកគេ​បាន​ឃើញ​នៅ​ពេល​ខ្ញុំឈរ​នៅ​ចំពោះមុខក្រុមប្រឹក្សាកំពូលចុះ 21លើកលែងតែ​ពាក្យ​សំដីមួយនេះប៉ុណ្ណោះដែល​ខ្ញុំ​បាន​ប្រកាស​ពេល​ឈរ​នៅ​កណ្ដាលចំណោមពួកគេថាអ្នករាល់គ្នាជំនុំជម្រះខ្ញុំ​នៅ​ថ្ងៃនេះទាក់ទងនឹង​ការ​រស់​ឡើង​វិញ​របស់​មនុស្សស្លាប់»។ 22ដោយលោក​ភេលីចយល់​កាន់តែ​ច្បាស់អំពីមាគ៌ានេះ​គាត់​ក៏​ផ្អាករឿងក្ដី​របស់​ពួកគេ​ដោយ​និយាយថា៖ ​«ពេលមេបញ្ជាការលូស៊ាមកដល់​ខ្ញុំ​នឹង​សម្រេចរឿងក្ដីដល់អ្នករាល់គ្នា» 23រួចលោក​អភិបាល​ក៏​បញ្ជាទៅនាយទាហាន​ឲ្យ​យាម​លោក​ប៉ូលប៉ុន្តែ​ឲ្យ​គាត់​មានសេរីភាពខ្លះគឺមិន​ឲ្យ​រារាំង​មនុស្ស​របស់​គាត់ផ្ទាល់​មក​បម្រើគាត់ទេ 24ប៉ុន្មានថ្ងៃក្រោយមកពេល​លោក​ភេលីចនិងប្រពន្ធរបស់គាត់​ឈ្មោះ​ទ្រូស៊ីល​ដែល​ជា​ជនជាតិ​យូដា​បាន​មកដល់​លោក​ភេលីច​ក៏​កោះ​ហៅ​លោក​ប៉ូល​ឲ្យ​មក​រួច​បាន​ស្ដាប់​លោក​ប៉ូលអំពីជំនឿនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ 25ប៉ុន្ដែនៅ​ពេល​លោក​ប៉ូល​កំពុង​អធិប្បាយអំពី​សេចក្ដី​សុចរិតនិងការ​គ្រប់គ្រង​ចិត្ដព្រមទាំងអំពី​ការ​ជំនុំជម្រះ​ដែល​នឹង​កើតឡើង​លោក​ភេលីច​ក៏​មាន​ការ​ភ័យខ្លាច​ហើយ​ប្រាប់ថា៖ ​«ឥឡូវនេះត្រលប់ទៅ​សិន​ចុះពេល​ខ្ញុំ​មានឱកាស​ខ្ញុំ​នឹង​កោះ​ហៅអ្នក​មក​ម្ដង​ទៀត»។ 26នៅពេល​ជាមួយ​គ្នា​នោះដែរ​គាត់​សង្ឃឹមថាគាត់​នឹង​ទទួលបានប្រាក់ពី​លោក​ប៉ូលដូច្នេះ​ក៏​ចាត់​គេ​ឲ្យ​ហៅ​លោក​ប៉ូល​មក​និយាយគ្នា​ជាមួយ​គាត់ជាញឹកញាប់ 27លុះពីរឆ្នាំ​កន្លង​ផុត​ទៅ​កាល​លោក​ព័រគាសភេស្ទុស​បាន​មក​ទទួល​មុខ​តំណែងជំនួស​លោក​ភេលីចហើយ​លោក​ភេលីចចង់យកចិត្ដ​ពួក​ជនជាតិ​យូដា​ក៏​ទុក​លោក​ប៉ូល​ឲ្យ​ជាប់គុក​ត​ទៅ​ទៀត។
Copyright information for KhmKCB